103 Café(ជាផ្នែកមួយនៃ ក្រុមហ៊ុន 103 New Production Group Plc.) គឺជា ភោជនីយដ្ឋាន អាស៊ីបែបខ្មែរ ដែលបង្កើតឡើងដោយកូនខ្មែរ, មានការិយាល័យកណ្ដាលនៅលើផ្លូវ នរោត្ដម ក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយផ្ដោតទៅលើវិស័យម្ហូបអាហារឈានមុខគេ ជាពិសេសគឺ ហ្វឺ និង កាហ្វេ អ៊ីលីហ្គង់ លំនាំរសជាតិ អាស៊ីបែបខ្មែរ ដែលមាន ២ សាខានៅទីក្រុងភ្នំពេញ។ 103 Café មាន ពាក្យស្លោករបស់ខ្លួន គឺ “Real Taste, Real Space and Real Service.” ដែលធ្វើឲ្យអតិថិជន “ ស្និតដូចនៅផ្ទះ”
សាខាដំបូងរបស់ 103 Café បានចាប់បដិសន្ថិឡើង ដំបូងនៅឆ្នាំ 2015 ដែលមានទីតាំងនៅលើផ្លូវហាណូយ (ហៅកាត់ថា ១០៣ Café សាខាឃ្មួញ) ដែលបម្រើអតិថិជន ដូចជា អាហារ ភេសជ្ជៈ និង បង្អែម ដែលមានគុណភាពខ្ពស់ ដោយផ្ដោតលើ សុខភាពនិង អនាម័យជាចម្បង, គោដៅអតិថិជនមានវ័យកណ្ដាល ដែលចូលចិត្ដចំណាយពេលវេលាជាមួយ គ្រួសារ មិត្ដភក្រ្ដ័ ដោយមានផាសុខភាព និង បើកដំណើរការពី ម៉ោង 6:30 ព្រឹក ដល់ ម៉ោង 3:00 រសៀល។
នៅក្នុងឆ្នាំ 2016, ដោយមានការគាំទ្រពីអតិថិជន ទៅលើ ម្ហូបអាហារ និង ភេសជ្ជៈ ជាពិសេស ហ្វឺ, សាខាទី២ ត្រូវបានបង្កើតឡើង មានទីតាំងនៅលើផ្លូវជាតិលេខ១ ជិតនិង បុរីប៉េង ហួត បឹងស្នោរ, សង្កាត់និរោធ, ខណ្ឌច្បារអំពៅ ក្រុងភ្នំពេញ (ហៅកាត់ថា 103 Café សាខាបឹងស្នោរ)
នៅក្នុងឆ្នាំដដែល, 103 Café បាទទួលនូវលិខិតសសើរពី ក្រសួងសុខាភិបាល ជាភោជនីយដ្ឋានដែលមាន គុណភាព និង អនាម័យលំដាប់ឈានមុខ (Grade A)។ 103 Café ត្រូវបានស្គាល់ជាទូលំទូលាយ ថា ជាហាងដែលមាន ម្ហូបសុខភាព (ហ្វឺ) និង កាហ្វេដែលមានរសជាតិឆ្ញាញ់ (Elegance Coffee) ព្រមជាមួយនិង ការបម្រើសេវាកម្ម ដោយការយកចិត្ដទុកដាក់ និង ផ្ដល់ឲ្យអតិថិជន មិនថាជា ម្ហូប ភេសជ្ជៈ ឬក៏ទីតាំង សុទ្ធតែផ្ដោតលើផាសុខភាព ជាចម្បង។
ចាប់តាំងពីឆ្នាំ 2015 មក 103 Café បាននាំមកនូវ ហ្វឺ ដែលាមានទាំងរសជាតិ និង សុខភាព ជូនអតិថិជន ដែលរូបមន្ដ អាស៊ីបែបខ្មែរ ត្រូវបានច្នៃឡើងដោយកូនខ្មែរ ទាំងការ Design ទីតាំង និងការបំពាក់នូវគ្រឿងសង្ហារឹម ជាពិសេស ដែកស្មិត បង្ហាញពីសិល្បៈគុណតម្លៃ បែបខ្មែរ ថ្លៃថ្នូរ និង ឧត្ដមភាព ដែលធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍ ដូចជានៅក្នុងផ្ទះរបស់ខ្លួន មិនថាទាំង រសជាតិ ទីតាំង និង សេវាកម្ម ផ្ដល់អោយអតិថិជន នូវ ភាពស្និតស្នាល។ ខណៈនោះដែរ 103 Café បានកំពុងតែចាប់ផ្ដើមក្នុងលក់ Franchise ទៅឲ្យអតិថិជនក្នុងស្រុក នៅកំឡុងចុងឆ្នាំ2020, ក្នុងគោលបំណង ធ្វើឲ្យអតិថិជនស្គាល់ 103 Café ឲ្យកាន់តែច្រើនឡើង ក្នុងនោះផងដែរ 103 Café ក៏មានគោលបំណង ឲ្យ ភោជនីយដ្ឋានរបស់ខ្លួន ក្លាយជាភោជនីយដ្ឋានដំបូងដែលអាចឈានចូលទីផ្សារពិភពលោកផងដែរ។